សុន្ទរកថា និងសេចក្តីអធិប្បាយ ក្នុងពិធីបើកកិច្ចប្រជុំលើកទី ៣ ថ្នាក់រដ្ឋមន្ត្រីឤស៊ាន ទទួលបន្ទុកការគ្រប់គ្រងគ្រោះមហន្តរាយ

ឯកឧត្តម, លោកជំទាវ, ថ្នាក់ដកឹនាំប្រទេសជាសមាជិកឤស៊ាន ទទួលបន្ទុកការគ្រប់គ្រងគ្រោះមហន្តរាយ; ឯកឧត្តមអគ្គលេខាធិការឤស៊ាន; ឯកឧត្តម, លោកជំទាវ, អស់លោក, លោកស្រី, អង្គពិធីទាំងមូលជាទីមេត្រី ! ខ្ញុំមានសេចក្តីរីករាយជាអនេក ដោយបានមកចូលរួមក្នុងពិធីបើក «កិច្ចប្រជុំលើកទី ៣ ថ្នាក់រដ្ឋមន្ត្រីឤស៊ាន ទទួលបន្ទុកការគ្រប់គ្រងគ្រោះមហន្តរាយ» នាពេលនេះ។ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជន​កម្ពុជា ខ្ញុំសូម​សម្តែងនូវការស្វាគមន៍ដ៏កក់ក្តៅ ជូនចំពោះឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, ភ្ញៀវកិត្តិយសជាតិ, អន្តរជាតិទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំដ៏សំខាន់នេះ។ នេះគឺជាលើកទី ២ ហើយ ដែលកម្ពុជាទទួលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីឤស៊ានទទួលបន្ទុកការគ្រប់​គ្រងគ្រោះមហន្តរាយ។ ខ្ញុំនៅចាំបានថា ក្នុងកិច្ចប្រជុំលើកទី ១ កាលពីថ្ងៃទី ៧ ខែ ធ្នូ ឆ្នាំ ២០០៤, យើងបាន​ពិភាក្សា អំពីការរៀបចំឱ្យមានកិច្ចព្រមព្រៀងថ្នាក់តំបន់ សម្រាប់ការគ្រប់គ្រងគ្រោះមហន្តរាយ និងការឆ្លើយតប​សង្គ្រោះបន្ទាន់ (AADMER) ហើយក៏បានផ្តល់នូវការទុកចិត្តដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ​ឤស៊ាន ក្នុងការរៀបចំឯកសារសម្រាប់ការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់តំបន់។ ព្រមជាមួយនេះ យើងក៏បាន​បង្កើតទិវាឤស៊ានគ្រប់គ្រងគ្រោះមហន្តរាយ រួមជាមួយទិវាអន្តរជាតិកាត់បន្ថយគ្រោះមហន្តរាយ ដែលត្រូវបាន​អនុវត្តជារៀងរាល់ឆ្នាំរហូតមក។ នេះគឺជាយុទ្ធនាការសកលមួយ សម្រាប់ជួយលើកកម្ពស់ការយល់ដឹង​អំពី​ការ​ត្រៀមបង្ការ និងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយ។ ជាការពិត, គ្រោះមហន្តរាយគឺជាអព្ភូតហេតុ ដែលកើតមាននៅលើលោកយើងនេះ តាំងពីយូរលង់ណាស់មក ហើយ។ ថ្វីត្បិតថាវាឤចកើតមានឡើងដោយមូលហេតុ និងក្នុងសណ្ឋានផ្សេងៗគ្នា, … Continue reading សុន្ទរកថា និងសេចក្តីអធិប្បាយ ក្នុងពិធីបើកកិច្ចប្រជុំលើកទី ៣ ថ្នាក់រដ្ឋមន្ត្រីឤស៊ាន ទទួលបន្ទុកការគ្រប់គ្រងគ្រោះមហន្តរាយ